(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ របួសធ្ងន់ ៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង, រថយន្ដធុនធំ២គ្រឿង,គោយន្ដ១គ្រឿង និងអ្នកថ្នើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន៦លើក, ស្រវឹង២លើក និងមិនគោរពសិទ្ធិ២លើក។
សូមបញ្ជាក់ថារយៈ០៥ថ្ងៃចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៧លើក បណ្ដាលឲ្យមនុស្សស្លាប់២៥នាក់ រងរបួសធ្ងន់ចំនួន៦៣ នាក់និងរងរបួសស្រាលចំនួន ២១នាក់៕