(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចង់ឲ្យរដ្ឋាភិបាលបង្កើត «ពាន៧មករា» សម្រាប់ជាការលើកទឹកចិត្ត នៅក្នុងការប្រកួតកីឡា គ្រប់វិញ្ញាសារនៅរាជធានីភ្នំពេញ ។
ការបញ្ជាក់របស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើងខណៈលោក អញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតបាល់ទះ បាល់ទាត់ វ័យចំណាស់ ដើម្បីអបអរសាទរ ខួបលើកទី៣៨ ថ្ងៃជ័យជម្នះ ៧មករា នៅថ្ងៃទី៥ មករា ឆ្នាំ២០១៧។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់យ៉ាងដូច្នេះថា « ថ្ងៃ៧មករា មិនមែនគ្រាន់តែជា ថ្ងៃជ័យជំនះរំដោះទីក្រុងភ្នំពេញ ថ្ងៃនេះបានក្លាយទៅ ជានិមិត្មរូប នៃការរំដោះពី ប្រល័យពូជសាសន៍សម្រាប់ទូទាំងប្រទេស យើងវាមានអត្ថន័យចឹង ចឹង៧មករានេះយើងត្រូវគិតថា យើងនឹងរៀបចំឲ្យទៅជាផ្លូវការ យើងនឹងដាក់ ចូលទៅ ក្នុងរដ្ឋាភិបាល ទទួលស្គាល់ ថាពាននេះជាពាន៧មករា សម្រាប់ផ្តល់ដល់ការលើកទឹកចិត្ត នៅក្នុងការប្រកួតកីឡាគ្រប់វិញ្ញាសារ នៅរាជធានីភ្នំពេញ»៕