(ភ្នំពេញ)៖ ថ្មីៗនេះ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា(BBQ Chicken Cambodia) មានមុខម្ហូបថ្មី សាច់មាន់ រ៉េដហត ហ្គាលីក ឈីកខិន ( Red Hot Garlic Chicken) ដែលមានរសជាតិហិរ ហិរម៉ាក្តៅអណ្តាតតែម្តង បានភ្លក្សហើយពិតជាជាប់ចិត្តមិនខាន ជាមួយក្លិនដ៏ឈ្ងុយឆ្ងាញ់ ពីទឹកជ្រលក់លាបពីលើ និងរោយដោយសណ្តែកដី បន្ថែមពីលើ ដែលធ្វើឲ្យលោកអ្នកទប់មាត់ មិនបាន ដែលមាននៅគ្រប់សាខា ប៊ីប៊ីឃ្យូឈីកខិន ចាប់ពីថ្ងៃទីនេះតទៅ ។
លោកស្រី ស៊ីន សុធានី អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិ នៃ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា បានថ្លែងថា «យើងជឿជាក់ថា មុខម្ហូបថ្មី Red Hot Garlic Chicken នឹងជាជម្រើសមួយសម្រាប់រដូវកាលនេះ ដែលអតិថិជនកំពុងពេញនិយមជាខ្លាំង ជាមួយរសជាតិហិរ ហើយមុខម្ហូបថ្មីនេះ ត្រូវបានបំពងដោយម្សៅ ជាមួយសាច់មាន់ស្រស់ៗ ដោយប្រើប្រាស់ប្រេងអូលីវសុទ្ធ១០០% សម្រាប់ធ្វើការចម្អិន។ លោកអ្នកនឹងពេញចិត្តចំពោះរសជាតិនៃម្ហូបថ្មីមួយនេះ ពី ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា»។
ក្រោយពីការបម្រើសេវាកម្ម ជូនដល់អតិថិជន ចាប់តាំងពីឆ្នាំ២០០៨ រួចមក ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ( BBQ Chicken Cambodia) ដែលជា ភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូ លំដាប់អន្តរជាតិលេខ១ ដែលត្រូវបានទិញសិទ្ធិផ្តាច់មុខពីប្រទេសកូរ៉េ កំពុងទទួលបានការគាំទ្រ ពីសំណាក់អតិថិជនជាខ្លាំងលើ ឱជារសនៃមុខម្ហូប មានម្ហូបច្រើនមុខ និងមានប្រយោជន៍ដល់សុខភាពក្នុងពេលជាមួយគ្នា។ សាច់មាន់ស្រស់ៗត្រូវបានរៀបចំ សម្រិតសម្រាំងចម្អិនជាមួយប្រេងអូលីវ ១០០% និងគ្រឿងផ្សំសម្ងាត់ បង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ មាន់ (Chicken University) របស់ក្រុមហ៊ុននៅប្រទេសកូរ៉េ។
គួរបញ្ជាក់ផងដែរថា ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា មាន៤សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង សាខាផ្លូវកម្ពុជាក្រោម សាខាផ្សារទំនើបសូរិយា និងសាខាអង្គរត្រេដសេនធ័រ ខេត្តសៀមរាប។ លើសពីនេះទៀត ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) ៕