(ភ្នំពេញ)៖ Samsung ជាក្រុមហ៊ុនសកលនាំមុខគេ និងជាក្រុមហ៊ុនច្នៃប្រឌិត ឈ្នះពានរង្វាន់លើការផលិតឧបកណ៍ ប្រើប្រាស់អេឡិចត្រូនិក Semiconductors និងទូរគមនាគមន៍ ឥឡូវនេះបានឈ្នះពានរង្វាន់ច្នៃប្រឌិត ពីកម្មវិធីពិពណ៌ផលិតផលប្រើប្រាស់អេឡិចត្រូនិក (CES)២០១៧ អន្តរជាតិដ៏មានកិត្យានុភាពចំនួន ៣៥ ផ្តល់ជូនដោយសមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់ (Consumer Technology Association)។
ក្រុមហ៊ុនសាមសុង បានទទួលពានរង្វាន់សរុបជិត ៣៥០ក្នុងរយៈពេល១១ឆ្នាំ ជាប់ៗគ្នាហើយពានរង្វាន់ទាំងនេះ បានបញ្ជាក់ពីសមិទ្ធិផល ជាប្រវត្តិសាស្ត្រដ៏យូអង្វែង របស់សាមសុង ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាប្រកបដោយគំនិតថ្មីៗ។
លោក Gregory Lee ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនសាមសុងប្រចាំទ្វីបអាមេរិកខាងជើង បានមានថ្លែងថា «សាមសុង តែងតែប្រឹងប្រែងក្នុងការធ្វើការ ដើម្បីធ្វើឲ្យផលិតផល ដែលយើងផលិតមានគុណភាពល្អប្រសើរទ្បើង យើងពិតជាមានកិត្តិយសណាស់ដែលសមាគមន៍បច្ចេកវិទ្យា ផលិតផលប្រើប្រាស់ និងឧស្សាហកម្មផ្សេងៗ បានទទួលស្គាល់ការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់ យើងលើការច្នៃប្រឌិត ក្នុងវិស័យជាច្រើន ហើយយើងរង់ចាំ បង្ហាញផលិតផលថ្មី ចុងក្រោយបំផុតរបស់យើង នៅកម្មវិធីពិពណ៌ផលិតផល ប្រើប្រាស់អេឡិចត្រូនិកឆ្នាំ២០១៧»។
ពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ដ៏លេចធ្លោបំផុត ដែលបានផ្តល់ជូនដោយសមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់រួមមានដូចជា ពានរង្វាន់ លើការច្នៃប្រឌិត ដ៏ល្អបំផុត និងពានរង្វាន់ខាងផ្នែករចនាផលិតផលដោយយកចិត្តទុកដាក់លើបរិស្ថាន។ ហើយក្រុមហ៊ុនសាមសុង ក៏ត្រូវបានលើកមកនិយាយ អំពីការទទួលបាននូវ ពានរង្វាន់មួយចំនួន របស់សមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់ ដែលមានចាប់ពីទូរទស្សន៍ ទូរស័ព្ទ និងបរិក្ខារប្រើប្រាស់ ក្នុងផ្ទះរហូតដល់មេម៉ូរី ហើយសូម្បី តែឧបករណ៍ ដែលអាចពាក់ជាប់ខ្លួនបានផងដែរ។
ខាងក្រោមនេះ ជាសេចក្តីលម្អិតរបស់ផលិតផលសាមសុងមួយចំនួនដែលឈ្នះពានរង្វាន់៖
Samsung Gear VR៖ Samsung Gear VR ដំណើរការដោយប្រព័ន្ធ Oculus បន្តដើម្បីជាបទពិសោធន៍ ក្នុងការទស្សនាទស្សនីយភាពចល័តដ៏ជក់ចិត្ត និងមានផាសុកភាពបំផុត។ មានសាមសុង Gear VR អ្នកប្រើប្រាស់អាចលេងហ្គេមសប្បាយជក់ចិត្ត ទស្សនាភាពយន្តហូលីវូដដ៏ល្អៗបំផុត ដូចនៅក្នុងរោងកុនផ្ទាល់ខ្លួន ដែលជាបណ្តុំភាពយន្តពោរពេញ ទៅដោយភាពតក់ស្លុត និងរំភើបជាច្រើន និងទំនាក់ទំនងបណ្តាញសង្គមជាមួយមិត្តភក្តិថ្មី និងចាស់បានផងដែរ។
Samsung Gear 360៖ Samsung Gear 360 ជាប្រភេទកាមេរ៉ាដែលមាន Resolution ខ្ពស់៣៦០ដឺក្រេ ដែលធ្វើឲ្យអ្នកប្រើប្រាស់ អាចចាប់យកវីដេអូ និងរូបភាព ៣៦០ដឺក្រេ។ ការបង្កើតបរិយាកាស ដ៏រីករាយមានទាំងរូបភាព និងសម្លេងនៃរាល់សកម្មភាពថ្មីសំខាន់ៗ មិនដែលបានឃើញថា ល្អនៅឡើយ ហើយក៏មិនងាយស្រួល ក្នុងការផ្តិតយក រូបភាពដែរ ដោយមិនបានប្រើប្រាស់កាម៉េរា៣៦០ ។
Gear S3៖ នាទ្បិកាដៃឆ្លាតវៃ Gear S3 បំពាក់ជាមួយការរចនាដ៏ទាន់សម័យ ជាមួយបច្ចេកវិទ្យាទូរស័ព្ទដៃរួមមានដូចជា ប្រព័ន្ធ 4G LTE និងការតភ្ជាប់ប៊្លូធូស កម្មវិធី Samsung Pay មុខងារ IP68 ការពារធូលីដី និងធន់នឹងទឹក រួមទាំងបំពាក់ប្រព័ន្ធ GPS៕