(ភ្នំពេញ)៖ អ្នកជោគជ័យ ក្នុងវិស័យអចលនទ្រព្យ លោក គីម ហ៊ាន ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីកត្តា៦យ៉ាង ដែលធ្វើឲ្យ ពាណិជ្ជករកម្ពុជាមួយចំនួនធំ ទទួលបានជោគជ័យខ្ពស់ ក្នុងអាជីវកម្ម ដោយកត្តាធំៗទាំង នោះរួមមាន៖ ជំនាញដឹកនាំ ជំនាញគ្រង់គ្រង់ ជំនឿជឿជាក់ គំនិតច្នៃប្រឌិត យុទ្ធសាស្រ្ដ និងចក្ខុវិស័យ។
ការលើកឡើងរបស់ លោកប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុរូបនេះ ធ្វើឡើងក្នុង «សិក្ខាសាលាបង្ហាញលទ្ធផល ស្រាវជ្រាវថ្នាក់បណ្ឌិត» ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នាសាកលវិទ្យាល័យអាស៊ី អឺរ៉ុប។
លោក គីម ហ៊ាង បានថ្លែងថា កត្តាទាំង៦យ៉ាងនេះ បានជួយទៅដល់ពាណិជ្ជករកម្ពុជាមួយចំនួនធំ ឲ្យទទួលបានជោគជ័យខ្ពស់បំផុត។ កត្តាដឹកនាំ គឺជាកត្តាមួយដែលទទួលបានជោគជ័យខ្ពស់ អ្នកដែលដឹកនាំល្អបំផុត គឺជាចេះធ្វើការជាក្រុម។ កត្តាគ្រប់គ្រង់ ក៏ជាផ្នែកមួយសំខាន់ដែរ ប្រសិនបើគ្មានជំនាញគ្រប់គ្រង់នោះ ការងារក៏មិនបានទទួលជោគជ័យនោះឡើយ។ ជំនឿជឿរជាក់លើខ្លួនឯងគឺជាកត្តាសំខាន់បំផុតដែលមិនអាចខ្វះបាន។ ការច្នៃប្រឌិត គឺជាចំណែកមួយ ដើម្បីឲ្យយើងបង្កើតអ្វីដែលថ្មី ។ ការចេះប្រើប្រាស់ យុទ្ធសាស្រ្ដ បានល្អប្រសើរ ក្រុមហ៊ុនដំណើរការយូរអង្វែង និងការសម្លឹងមើលចក្ខុវិស័យខ្ពស់ នាពេលអនាគត។
លោកបន្ថែមថា កត្តាទាំងនេះហើយ ដែលជម្រុញឲ្យពាណិជ្ជករកម្ពុជា ទទួលបានជោគជ័យខ្ពស់ យ៉ាងត្រចះត្រចង់។
លោកបណ្ឌិត ទ្រី ចាន់ធុច ប្រធានអង្គភាពគ្រប់គ្រង់ថ្នាក់ក្រោយបណ្ឌិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានថ្លែងថា ក្នុងថ្ងៃនេះលោក គីម ហ៊ាង បានលើកយកប្រធានបទ ការអនុវត្តន៍ជាក់ស្ដែង របស់សហគ្រិនអចលវត្ថុនៅកម្ពុជា។ គន្លឹះនៃភាពជោគជ័យ របស់សហគ្រិនក្នុងវិស័យអចលនទ្រព្យ សម្រាប់អ្នកដែលបញ្ចប់ថ្នាក់បណ្ឌិតទាំង២០នាក់ របស់សកវិទ្យាល័យអាស៊ីអឺរ៉ុបនេះ គឺពុំមានបេក្ខជនណាមួយ ធ្វើការសិក្សាទៅលើប្រធានបទនេះទេ ហើយនេះជាប្រធានបទថ្មី សម្រាប់ការបកស្រាយលើប្រធានបទនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ធនធានមនុស្ស ដើម្បីធ្វើការសិក្សា ព្រោះវិស័យនេះ គឺជាវិស័យមួយដែលមានសក្តានុពលសម្រាប់កម្ពុជា។
លោកបណ្ឌិតបានថ្លែងបន្ដទៀថា សម្រាប់ការជ្រើសរើសយកប្រធានបទនេះ គឺពិតជាល្អ ហើយបើឆ្លងតាមការវាយតម្លៃរបស់គណៈកម្មាការចំនួន២លើកឃើញថា មានការគាំទ្រពេញចិត្ត និងអនុញ្ញាតឲ្យបេក្ខជនធ្វើការសិក្សាស្រាវជ្រាវ លើប្រធានបទនេះឲ្យបានល្អ។
លោកបណ្ឌិតបន្ដទៀតថា សព្វថ្ងៃនេះនៅកម្ពុជាពុំទាន់ មានសាលាដែលបណ្ដុះបណ្ដាល ទៅលើវិស័យដីធ្លីនោះទេ ប៉ុន្ដែមាននៅក្នុងកម្មវិធីសិក្សាមួយចំនួន សព្វថ្ងៃនេះ នៅខ្វះខាតផ្នែកវិស័យនេះច្រើន នៅថ្ងៃអនាគតប្រសិនបើមានស្ថាប័នធ្វើការបណ្ដុះបណ្ដាល ទៅស៊ីជម្រៅនេះគឺជាការប្រសើរ៕