(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានដឹកនាំបុគ្គលិករបស់ខ្លួន ចុះកាប់ឆ្ការព្រៃដុះអមសងខាងផ្លូវជាតិលេខ៤ ប្រវែង ១៣គីឡូម៉ែត្រនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ក្នុងបំណងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ឲ្យដឹងថា ការចុះសំអាតនេះ បានធ្វើឡើងក្រោយពេលដែលលោក ស្នើសុំការអនុញ្ញាតពីទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសំអាតព្រៃ ដែលដុះអមសងខាងផ្លូវជាតិលេខ៤ បណ្តោយចំការដូងប្រេង ដែលមានប្រវែង ១៣គីឡូម៉ែត្រ។
លោកឧកញ៉ាថា ការចុះបោសសំអាតព្រៃនៅអមសងខាងផ្លូវនេះ ដោយសារសង្កេតឃើញគ្រោះថ្នាក់ចរាចរជាញឹកញាប់បង្ករឡើងដោយសារសត្វពាហនៈ ក៏ដូចជាម៉ូតូឆ្លងកាត់ផ្លូវជាតិលេខ៤ ដោយសារបាំងព្រៃដុះអមសងខាងផ្លូវ។
ឧកញ៉ា ម៉ុង ឫទ្ធី ថា សកម្មភាពនេះជាការចូលរួមរំលែកការលំបាក ជាមួយរាជរដ្ឋាភិបាល៕