(កំពត)៖ លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងអាវុធហត្ថខេត្តកំពត បានដឹកនាំកម្លាំងអាវុធហត្ថខេត្តកំពត បើកប្រតិបត្តិការបង្ក្រាបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន ៥នាក់ នៅចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ដោយដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់។
លោក ហែម ចាន់ដារ៉ា បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧។ ជាដំបូង កម្លាំងឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ រួមមាន៖ ១.ឈ្មោះ ភី ឆាយយ៉ា អាយុ២២ឆ្នាំ, ២.ឈ្មោះ អ៊ិន ឌីណា អាយុ២០ឆ្នាំ និងឈ្មោះ ញ៉ែត សារិន អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ដោយបានដកហូតម៉ូតូ ២គ្រឿង។
លោក ហែម ចាន់ដារ៉ា បានបន្តថា លុះនៅវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី០៤ ខែមករា កម្លាំងអាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត នៅចំណុចភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត មានឈ្មោ សៀង សំណាង អាយុ១៨ឆ្នាំ និងឈ្មោះ ស៊ឹម លីថូ អាយុ២១ឆ្នាំ ដោយដកហូតវត្ថុគ្រឿងញៀន ៣កញ្ចប់តូច មានទម្ងន់ ១.៤០ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕