Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នឹងផ្ដល់​ពាន​រង្វាន់​ដ៏ពិសេស​ជូន​សម្ដេច​តេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមករា​ខាងមុខ

05-01-2017 14:26

(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស់ បាច់ នឹងចាត់បញ្ជូនតំណាងរបស់ខ្លួននាំយកពានរង្វាន់ដ៏ពិសេសមួយទៀត ប្រគល់ជូនដល់​សម្ដេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។

សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចប្រគល់ពានរង្វាន់ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្ដេចបានខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាបានជួយគាំទ្រដល់ចលនាអូឡាំពិក ឆ្ពោះទៅរកការកសាងពិភពលោកមួយ ប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក។

សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិក ដូចខាងក្រោម៖