(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំស្ដីពី «ការរៀបចំរបាយការណ៍ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣»។
យោងតាមសេចក្ដីណែនាំ របស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលមាន៤ទំព័រ បានបញ្ជាក់ថា «ការរៀបចំរបាយការណ៍ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ មានគោលបំណងដើម្បីបូកសរុបសម្ធិទផលទាំងអស់ ដែលក្រុមប្រឹក្សាឃុំ-សង្កាត់សម្រេចបាន នៅក្នុងអាណត្តិរបស់ខ្លួន ព្រមទាំងប្រឈម និងអនុសាសន៍នានា សម្រាប់ធ្វើសេចក្តីរាយការណ៍ជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងសម្រាប់មូលដ្ឋានក្នុងការប្រើប្រាស់របស់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិបន្ទាប់»។
តាមសេចក្ដីណែនាំនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្ណត្តិទី៣ ត្រូវរៀបចំរបាយការណ៍នៃអាណត្តិរបស់ខ្លួន សម្រាប់រយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃចូលកាន់តំណែង រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
សូមអានព័ត៌មានលម្អិត សេចក្ដីណែនាំស្ដីពីការ ការរៀបចំរបាយការណ៍ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៣៖