(ភ្នំពេញ)៖ ក្រុមការងារម៉េកណូលា គីងកុ ភ្លឹស ទទួលបានរូបថតអនុស្សាវរីយ៍ល្អៗជាច្រើន ដែលបានបន្សល់ទុក នៅក្នុងទូរស័ព្ទដៃរបស់សុជាតិ ក្នុងអំឡុងពេលថតស្ពតពាណិជ្ជកម្ម នៅប្រទេសថៃ។ រូបទាំងអស់នោះ គឺជាសកម្មភាពផ្សេងៗ នៃការថត ដែលបានស្តែងឲ្យឃើញនូវភាព អត់ធ្មត់ខ្ពស់ និងអត្តចរិតល្អ របស់គូចម្រៀង ពន្លឺ និងសុជាតិ ដែលធ្វើឲ្យក្រុមការងារ មិនស្ងើចសរសើរមិនបាន និងសហការគ្នាដល់ទីបញ្ចប់ ផ្តល់នូវស្ពតពាណិជ្ជកម្មមួយ ដ៏គួរឲ្យទាក់ទាញចង់ទស្សនា។
ផុសចេញពីការយកចិត្តទុកដាក់ លើការងារដែលខ្លួនស្រឡាញ់ ការជំរុញចិត្ត តាំងចិត្តខ្ពស់ និងការខំប្រឹងដោយមិនត្អូញត្អែរ ទោះជាក្រុមការងារតម្រូវឲ្យ ថតសំឡេងច្រើនដង ឲ្យសម្តែងម្តងហើយម្តងទៀតយ៉ាងណា ក៏តារាទាំងពីរនៅតែញញឹម ធ្វើការយ៉ាងស្និទ្ធស្នាល និងព្រមទាំងមានការទទួលខុសត្រូវខ្ពស់។
នៅក្នុងរយៈពេល៣ថ្ងៃ នៅចុងឆ្នាំ២០១៦ នៃការថតស្ពតពាណិជ្ជកម្មរបស់ «ក្មេងខ្មែរ» តារាចម្រៀង និពន្ធបទភ្លេង Original និងជាអ្នកតំណាងផលិតផល ទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស បានប្រមូលផ្តុំអនុស្សាវរីយ៍ នៅពីក្រោយឆាក តាមរយៈរូបថតមួយចំនួន ដែលរក្សាទុកនៅក្នុងទូរស័ព្ទដៃ។ នេះធ្វើឲ្យអ្នកទស្សនាមួយចំនួនធំ ចង់ដឹង ចង់ឃើញ បន្ទាប់ពីពួកគេ បានមើលស្ពតពាណិជ្ជកម្ម គីងកុ ដ៏គួរឲ្យចាប់អារម្មណ៍ នៅដើមឆ្នាំ២០១៧ រួចមកហើយនេះ។
តោះយើងមើលទាំងអស់គ្នា ខាងក្រោមនេះ ជារូបភាពនៅពីក្រោយឆាក នៃសកម្មភាពថតស្ពតពាណិជ្ជកម្ម ទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស។
នេះគឺជារូបភាពជ្រើសរើសមួយចំនួន ដែលបានមកពី ក្រុមក្មេងខ្មែរ៖