រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ផ្ញើសាររំលែកទុក្ខចំពោះការទទួលមរណភាពលោកសាស្រ្តាចារ្យ យូ គិមយាន
05-01-2017 13:13
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង សូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកស្រី កែវ ស្រង៉ាត់ ដែលគ្រួសាររបស់លោកស្រី គឺលោកសាស្រ្តាចារ្យ យូ គិមយាន ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទទួលមរណភាពកាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយរោគាពាធ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងលិខិតរំលែកទុក្ខយ៉ាងដូច្នេះថា៖ «មរណភាពរបស់ ឯកឧត្តម សាស្រ្តាចារ្យ យូ គិមយាន គឹជាការបាត់បង់បញ្ញាវ័ន្តមួយរូប ដែលមានគុណបំណាច់ដ៏ធំធេងលើវិស័យសុខាភិបាល ជាពិសេសក្នុងការជួយសង្គ្រោះ ពិនិត្យ និងព្យាបាលអ្នកជំងឺ ព្រមទាំងការបណ្តុះបណ្តាលនិស្សិតឯកទេសជាច្រើនជំនាន់»៕