(ភ្នំពេញ)៖ ស្របតាមបេសកកម្ម របស់ក្រុមអ្នកដឹកនាំរបស់ក្រុមហ៊ុន ប៊ីហ៊ីបក្លូបលកម្ពុជា (b:HIP Global Cambodia) គឺការកសាងធនធានមនុស្ស លើមូលដ្ឋាន៤យ៉ាងសំខាន់ៗ គឺ សុខភាព មិត្តភាព សមត្ថភាព និងលទ្ធភាព ក្រុមអ្នកដឹកនាំបានបង្កើត នូវវគ្គបណ្ដុះបណ្ដាលជាច្រើនក្នុងនោះ សាកលវិទ្យាល័យប៊ីហ៊ីប (b:HIP University) គឺជាវគ្គបណ្ដុះបណ្ដាលធំមួយ ដែលធ្វើឡើងមួយឆ្នាំ៣ដង មានដូចជានៅ ភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប។
នៅថ្ងៃទី៥-៧ ខែមករា ឆ្នាំ២០១៧ នេះ វគ្គបណ្ដុះបណ្ដាល សាកលវិទ្យាល័យប៊ីហ៊ីប (b:HIP University) លើកទី៧ មានចំណងជើង ថា «អ្នកប្រយុទ្ធដើម្បីសេរីភាព» ត្រូវបានបង្កើតឡើងនៅសណ្ឋាគា Naga World ដែលមានសិក្ខាកាមចូលរួមជិត១ពាន់នាក់ ដែលជាដៃគូរ ពាណិជ្ជកម្មសកម្មរបស់ក្រុមហ៊ុន ប៊ីហ៊ីប គ្លូបល កម្ពុជា (b:HIP Global Cambodia )។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ដល់ដៃគូជំនួញរបស់ខ្លួន ឲ្យយល់ពីបុព្វហេតុ និងសិលធម៌នៃការធ្វើពាណិជ្ជកម្ម បណ្ដាញទីផ្សារឲ្យទទួលបានជោគជ័យ ពិតប្រាកដ។ ដោយសារវគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឲ្យមនុស្សគ្រប់វ័យ គ្រប់សណ្ឋាន មានសមត្ថភាព និងជំនឿចិត្ត ក្នុងការកសាងមុខជំនួញ ដោយខ្លួនឯងជាមួយនឹងដើមទុនតិចតួច និងគ្មានការប្រថុយប្រថាន តែមានឱកាសកសាង នូវអាណាចក្រ មុខជំនួញដោយខ្លួនឯង ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន ដូចជា RED, PINK, BLUE, Noni, Pleasur Maqui និងផលិតផលផ្សេងៗទៀត ដែលគាំពារ ទៅលើ សុខភាពទូទៅរបស់មនុស្ស ការរស់នៅពោពេញដោយថាមពល និងសម្រសក្មេងជាងវ័យ។
គោលដៅដ៏ចម្បងមួយ នៅក្នុងវគ្គបណ្ដុះបណ្ដាល សាកលវិទ្យាល័យប៊ីហ៊ីប (b:HIP University) គឺចូលរួមធ្វើការផ្លាស់ប្រែ ពីទំលាប់ចាស់ ដែលតែងគិតតែពីការរៀន ដើម្បីត្រឹមបម្រើការងារ ឲ្យមកការសិក្សា ដើម្បីបង្កើតមុខជំនួញ ទៅតាមជំនាញខ្លួនឯង ហើយតាមបទពិសោធន៍ នៃការដឹកនាំ ប្រកបទៅដោយភាពជោគជ័យរបស់ខ្លួន, លោក ចន ប្រុស, អ្នកដឹកនាំប៊ីហ៊ីបគ្លូបលកម្ពុជា បានអះអាងជាមួយជំនឿយ៉ាងមុតមាំថា នៅក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុនប៊ីហ៊ីបគ្លូបកម្ពុជា នឹងជាក្រុមហ៊ុនបណ្ដាញទីផ្សារ ដែលធំជាងគេ និងទទួលបានជោគជ័យ ប្រកបដោយគុណតម្លៃ ល្អ ព្រោះក្រុមហ៊ុនមានប្រព័ន្ធការងារ ល្អច្បាស់លាស់ ងាយយល់ និងផ្ដល់ឱកាសឲ្យមនុស្សគ្រប់រូប អាចចាប់ផ្ដើមមុខជំនួញ និងផ្លាស់ប្ដូរជីវិត ឲ្យប្រសើរ។
អ្នកដឹកនាំរបស់ក្រុមហ៊ុន b:HIP Global Cambodia មានជំនឿយ៉ាងមុតមាំថា ពួកគាត់នឹងសម្រេចជោគជ័យ លើទស្សនៈវិស័យ «បង្កើតឲ្យបាននូវប្រវត្តិសាស្ត្រ នៃភាពជោគជ័យពិតប្រាកដ របស់ឧស្សាហកម្មបណ្ដាញទីផ្សារ នៅក្នុងប្រទេសកម្ពុជា»៕