ចូលរួមរំលែកទុក្ខ! លោកសាស្រ្តាចារ្យជាញជ័យ យូ គិមយាន ទីប្រឹក្សារាជរដ្ឋាភិបាល បានទទួលមរណភាព ដោយរោគាពាធ
05-01-2017 12:57
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យជាញជ័យ យូ គិមយាន ទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកបច្ចេកទេស នៅមន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល បានទទួលមរណភាព នៅវេលាម៉ោង២១៖៥០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយរោគាពាធ។
លោកស្រី កែវ ស្រង៉ាត់ ដែលត្រូវជាភរិយា លោកសាស្រ្តាចារ្យជាញជ័យ យូ គិមយាន បានឲ្យដឹងថា សពត្រូវបានតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទាន នៅវត្តបទុមវតី រាជធានីភ្នំពេញ និងប្រារព្ធបូជា នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅទីលានសួនច្បារមុខវត្តបទុមវតី។
ព័ត៌មាននេះ ចាត់ទុកជាការគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ញាតិមិត្ត ជិតឆ្ងាយនៃសព ចូលរួមមរណទុក្ខដ៏ក្រៀមក្រម តាមកម្មវិធីបុណ្យខាងលើកុំបីអាក់ខាន៕