(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន ឱកាសដ៏ល្អសម្រាប់អតិថិជន ដែលកំពុងតែរង់ចាំ បានមកដល់ហើយ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ខាងមុខ ពីផ្សារទំនើបវឌ្ឍនៈកាពីតាល នឹងមានការផ្តល់ជូនពិសេស នូវការបញ្ចុះតម្លៃរហូតដល់៥០% លើមុខទំនិញ ដែលបានកំណត់ទៅលើម៉ាកល្បីៗពីបរទេស អ្វីដែលមិនធ្លាប់មានពីមុន នឹងរឹតតែពិសេសជាងនេះទៅទៀត ផ្សារទំនើបមួយនេះ ក៏មានការចាប់ឆ្នោតដើម្បីឈ្នះផលិតផល Clarins (គ្រឿងសំអាង ពីប្រទេសបារាំង) ផងដែរ។
លើសពីនេះទៅទៀត លោកអ្នកអាចទិញទំនិញជាច្រើនមិនថា សំលៀកបំពាក់ គ្រឿងសំអាង និងគ្រឿងលំអរផ្សេងៗ សុទ្ធសឹងតែជាម៉ាកល្បីៗ មួយចំនួនដូចជា Brioni, Christofle, Clarins, Hugo Boss, L’Occitane, Longchamp, Petit Bateau, Salvatore Ferragamo និងTWG Tea ។
ព្រមជាមួយគ្នានេះ លោកអ្នកគ្រាន់តែចំណាយ លើការទិញទំនិញពីផ្សារទំនើបវឌ្ឍនៈកាពីតាល ចាប់ពី៥០០ដុល្លារឡើងទៅ ក្នុងមួយវិក័យបត្រ លោកអ្នកនឹងអាចចូលរួមការចាប់ឆ្នោតឈ្នះរង្វាន់ ដើម្បីទទួលបានគ្រឿងថែសម្រស់ ពីប្រទេសបារាំងម៉ាក Clarins ដោយឥតគិតថ្លៃ បន្ថែមពីនោះ លោកអ្នកក៏អាចទទួលបានការញុំាតែ ពេលរសៀល សម្រាប់មនុស្សពីរនាក់ នៅភោជនីយដ្ឋាន TWG នាចុងសប្តាហ៏ផងដែរ។
សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតឲ្យសោះ ទទួលបានទំនិញម៉ាកល្បីៗ ប្រកបដោយគុណភាព តម្លៃសមរម្យ និងជាផលិតផលពិត១០០% មានតែនៅផ្សារទំនើបវឌ្ឍនៈកាពីតាលតែមួយគត់។
ព័ត៌មានលម្អិត សូមអញ្ជើញទៅកាន់ផ្សារទំនើបវឌ្ឍនៈកាលីតាល ដែលស្ថិតនៅអគារវឌ្ឍនៈ មហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 023 938 888 ៕