នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដឆ្នាំ២០១៧
05-01-2017 10:53
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែឆ្នូឆ្នាំ២០១៦ និងលើកទិសដៅអនុបន្ដក្នុងឆ្នាំ២០១៧ ព្រមទាំងប្រកាសតួនាទី អនុនាយកដ្ឋាន២រូប នាយការិយាល័យ ១រូប និងនាយរងការិយាល័យ ២រូបផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរង ទទួលផែននគរបាលយុត្តិធម៌។ ក្នុងនោះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ ពាក់ព័ន្ធទាំងអស់។
បន្ថែមពីនេះ កិច្ចប្រជុំបានពិនិត្យពិភាក្សារៀបចំកសាងផែនការបង្ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅឆ្នាំ២០១៧។
ក្រៅពីកិច្ចប្រជុំលើកផែនការ ក៏មានការតម្លើងឋារន្ដស័ក្ដដល់មន្ដ្រីនគរបាលព្រហ្មទណ្ឌ២រូប ថ្នាក់វរសេនីយ៍ទោ ដល់លោកយូ សុធា និងថ្នាក់វរសេនីយ៍ត្រី ដល់លោក ម៉ី ចាន់សាវតា៕