(ភ្នំពេញ)៖ ព្រះសំវរវិជ្ជាបណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការ វត្តនន្ទមុនី បាននាំយកអំណោយដោយផ្ទាល់ព្រះកាយព្រះអង្គ មកឧបត្ថមជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។
ក្នុងនោះឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបទទួលអំណោយដោយផ្ទាល់ផងដែរ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណចំពោះ ព្រះសំវរវិជ្ជាបណ្ឌិត សុខ ប៊ុនធឿន ដែលកន្លងមកព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប់ជាប្រចាំ ជាក់ស្តែងដូចជាពេលនេះ ព្រះអង្គបាននាំយកនូវ អង្ករ៧៥០គីឡូក្រាម ទឹកក្រូច៣០កែស មី៣០កែស មកឧបត្ថម ដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បី ជួយសម្រាលបន្ទុកក្នុងការ ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់កងកម្លាំង។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងបន្ថែមថា នឹងទទួលយកអំណោយទាំងនេះ មកចាត់ចែងជាប្រយោជន៍ដល់អង្គភាព តាមទឹកព្រះទ័យរបស់ព្រះអង្គមិនឲ្យខុសព្រះបំណងឡើយ៕