(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំបើកកិច្ចពិភាក្សាពិគ្រោះយោបល់ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ជាមួយភាគីពាក់ព័ន្ធនានា នៅភោជនីយដ្ឋានទន្លេបាសាក់២។
កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ គ.ជ.ប មន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.ប តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូតជំនាញការជប៉ុន ជំនាញការសហភាពអឺរ៉ុប សរុបជាង៣០០នាក់។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ គ.ជ.ប៖