(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៩លើក) បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន១៧គ្រឿង រួមមានម៉ូតូ ចំនួន១២គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង, រថយន្ដធុនធំ១គ្រឿង, រ៉ឺម៉ុកគោយន្ដ១គ្រឿង និងអ្នកថ្នើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, ស្រវឹង២លើក, ប្រជែង២លើក, ប្រជែង៣លើក, មិនគោរពសិទ្ធិ៣លើក និងបត់គ្រោះថ្នាក់១លើក។
សូមបញ្ជាក់ថារយៈ០៤ថ្ងៃចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤៧លើក បណ្ដាលឲ្យមនុស្សស្លាប់១៥នាក់ រងរបួសធ្ងន់ចំនួន៥៥ នាក់ និងរងរបួសស្រាលចំនួន ២១នាក់៕