(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បាបបើកកិច្ចប្រជុំបូកសរុបសកម្មភាពក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។
កិច្ចប្រជុំខាងលើនេះ ក៏មានការវត្តមានចូលរួមពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ផងដែរ ដើម្បីត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលប្រចាំឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧៕