Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បន្តដកហូតទំនិញ​ជាច្រើនមុខយក​ទៅដុតកម្ទេច​ចោល ក្រោយរកឃើញ​ថាខូចគុណភាព

04-01-2017 19:18

(ព្រះវិហារ)៖ លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមមន្រ្តី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញធរ​ដែនដី បានចុះពិនិត្យ និងដកហូតទំនិញជាច្រើនមុខ យកទៅដុតកម្ទេចចោល បន្ទាប់ពីរកឃើញថា ទំនិញទាំងនោះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ដែលបានតាំងលក់នៅទីផ្សាររវៀង ស្រុករវៀង ខេត្តព្រះវិហារ។

លោក ដួង មុនី បានប្រាប់ឲ្យដឹងថា ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពទាំងនោះ រួមមាន៖ ទឹកស៊ីរ៉ូចំណុះ ១០.៥លីត្រ, ទឹកផ្លែឈើចំណុះ ១.៤លីត្រ, ទឹកក្រូចចម្រុះចំណុះ ២៣.៩២លីត្រ, ត្រីខកំប៉ុងទម្ងន់ ០.៦គីឡូក្រាម, ទឹកប៉េងប៉ោះទម្ងន់ ២គីឡូក្រាម, ទឹកម្ទេសទម្ងន់ ០.៦៨គីឡូក្រាម, ទំពាំងកំប៉ុងទម្ងន់ ០.៥៥គីឡូក្រាម, មីកំប៉ុង។

លោកប្រធានកាំកុងត្រូលរូបនេះ ក៏បានចុះអប់រំណែនាំ និងផ្សព្វផ្សាយអំពីបញ្ហាទំនិញខូចគុណភាព និងផុតកាលបរិច្ឆេទកំណត់ ដល់អាជីវករនានា ដើម្បីចូលរួមការពារ​សុវត្ថិភាព​ចំណីអាហារ និងសុខភាពជូនប្រជាពលរដ្ឋទាំងអស់គ្នា និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយសាខាកាំកុងត្រូល ប្រសិនបើប្រទះ​ឃើញទំនិញ​ខូចគុណភាពណាមួយ៕