(ឧត្តរមានជ័យ)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានធ្វើសន្និបាតប្រជុំសរុបការងាររយៈពេល ៥ឆ្នាំ និងលើកទិសការងាររយៈពេល៥ ឆ្នាំបន្ត (២០១៧-២០២២)។
សន្និបាតធ្វើឡើងក្រោមអធិបតីភាព លោក ស ថាវី ប្រធានគណៈកម្មការគណបក្សខេត្ត លោក យឹម ធិន អនុប្រធានគណកម្មការបក្សខេត្ត លោក ប៉ែន វ៉ូយ សមាជិកណកម្មការកណ្តាលគណបក្សប្រជាជន និងជាប្រធានកិត្តិយសក្រុមការងារចុះជួយស្រុកចុងកាល់ សមា ជិក សមាជិកា និងប្រជាពលរដ្ឋជាច្រើនរូប។
លោក ស ថាវី បានលើកឡើង សន្និបាតធ្វើឡើងដើម្បីឆ្លុះបញ្ចាំងអំពីការងារអនុវត្តន៍កន្លងមក និងទិសដៅអនុវត្តន៍នៅឆ្នាំបន្តបន្ទាប់ពីឆ្នាំដែលមានគោលនយោបាយដូចតទៅ ការងាររដ្ឋបាលដែនដី, ការងារគណបក្ស CPP, ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម, ការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការវាយតម្លៃ, ការសន្និដ្ឋាន, ទិសដៅភារកិច្ចរបស់គណបក្សសម្រាប់រយៈពេលបន្ត និងការងារគោលនយោបាយ ។
ក្នុងអង្គសន្និបាតនោះ ក៏មានការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិ ក្នុងការជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នៅពេលខាងមុខនេះ ។ ចំពោះបេក្ខភាពដែលឈរឈ្មោះបោះឆ្នោតសំរាប់ក្រុមប្រឹក្សាឃុំក្រសាំងនៅក្នុងអាណត្តិទី៤ ខាងមុខនេះមានចំនួន ១២រូប និង អ្នកចូលរួមក្នុងការបោះឆ្នោតស្ទាបស្ទង់មតិនៅពេលនេះ មានចំនួនដល់ទៅ៤១០នាក់រាប់ទាំងសមាជិកខ្លួនឯងផង៕