(ភ្នំពេញ)៖ ធនាគារឯកទេស Wing គឺជាអ្នកផ្តល់សេវាទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃឈានមុខគេនៅកម្ពុជា ដែលរួមចំណែកក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុ ដែលងាយស្រួលសម្រាប់អ្នកដែលពិបាក ក្នុងការប្រើប្រាស់សេវាធនាគារ។
ជាមួយនឹងភាពរីកចម្រើន ធនាគារឯកទេស Wing បាននឹងកំពុងតែបម្រើអតិថិជនជាច្រើនលាននាក់ ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក បង់វិក្កិយបត្រ បញ្ចូលលុយទូរស័ព្ទដៃ សេវាបើកប្រាក់បៀវត្ស ការទូទាត់ជាមួយកាតវីង ជាពិសេសគឺសេវាផ្ទេរប្រាក់ក្រៅប្រទេស ដែលអនុញ្ញាតិឲ្យពលករខ្មែរ ធ្វើការផ្ទេរប្រាក់ពីប្រទេសថៃ តាមគណនីធនាគារកសិកនថៃទៅកាន់គ្រួសារ ក្នុងប្រទេសកម្ពុជាដែលមានគណនី Wing បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស Wing បានបញ្ជាក់ថា ជាគោលការណ៍ អ្នកផ្ញើអាចផ្ទេរប្រាក់ពីប្រទេសថៃ បានតាមរយៈគណនីធនាគារកសិកនថៃ ទៅកាន់អ្នកទទួល រឺក្រុមគ្រួសារនៅប្រទេសកម្ពុជា ដែលមានគណនីវីងតែប៉ុណ្ណោះ អ្នកទទួលដែលមានគណនី Wing ឬកាត Wing អាចទៅដកប្រាក់នៅតាមភ្នាក់ងារWing ណាមួយក៏បាននៅទូទាំងប្រទេស ដូច្នេះប្រសិនជាអ្នកទទួលគាត់មិនអាចដកប្រាក់ ដែលផ្ទេរពីប្រទេសថៃ ជាមួយភ្នាក់ងារ Wing ណាមួយបានទេនោះ គាត់អាចទៅដកប្រាក់ជាមួយភ្នាង់ងារ Wing មួយផ្សេងទៀតនៅក្បែនោះបានផងដែរ តាមរយៈកាតរបស់ខ្លួនជាការស្រេច។
អគ្គនាយកធនាគារឯកទេស Wing បន្ថែមថា ភ្នាក់ងារ Wing ទាំងអស់ គឺត្រូវឆ្លងកាត់ដំណាក់កាលជ្រើសរើសយ៉ាងម៉ត់ចត់ ជាមួយគ្នានេះដែរ ធនាគារឯកទេស Wing ក៏បានធ្វើការបំពាក់បំប៉នបណ្តុះបណ្តាលភ្នាក់ងារ Wing យ៉ាងដិតដល់ ដើម្បីធានាថា គាត់អាចធ្វើប្រត្តិបត្តិការបម្រើអតិថិជនបានត្រឹមត្រូវ និងមានសុវត្ថិភាព ជាពិសេសគឺការអនុវត្តខ្ជាប់ខ្ជួនតាមច្បាប់របស់ធនាគារជាតិ។
ធនាគារឯកទេសវីង នឹងបន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការនាំមកនូវសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជនបន្ថែមទៀត ជាពិសេសសេវាផ្ទេរប្រាក់ ពីប្រទេសផ្សេងៗទៀត មកកាន់ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ រួមមាន ប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ ០២៣ ៩៩៩ ៩៨៩ ឬ ០១២ ៩៩៩ ៤៨៩៕