(ភ្នំពេញ)៖ ក្រុមហ៊ុន MSI ដែលជាក្រុមហ៊ុនកុំព្យូទ័រល្បាញល្បីមួយ បានបញ្ចេញប្រភេទ CPU 7th ប្រភេទ Intel® Core i7 Platform ដែលជាបច្ចេកវិទ្យាថ្មី ជំរុញឲ្យការលេងហ្គែមកម្រិត 4K និង VR Experience បានកាន់តែល្អប្រសើរ។
រយៈពេលចុងក្រោយនេះទាំង Intel® 6th Generation Skylake CPU និង NVIDIA GeForce® GTX1060 (1070,1080) បានធ្វើឲ្យមានការកត់សម្គាល់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទៅលើល្បឿនដំណើរការរបស់វា ហើយវាក៏បានធ្វើឲ្យមានគម្លាតគ្នារវាង Gaming Laptop និង Gaming Desktop កាន់តែគៀកគ្នា។ CPU ជំនាន់ថ្មី Intel® 7th Generation ដែលជាប្រភេទ KabyLake ដែលធ្វើអោយល្បឿនដំណើរការកើនឡើងរហូតដល់ទៅ 15% (non-OC) - 25% (OC)។
កម្មវិធី Nahimic 2+ គឺជាបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ ដែលនិងដាក់ដំណើរការនៅលើគ្រប់ Gaming Notebook ទាំងអស់ដែលក្រុមហ៊ុន MSI បានដាក់សម្ភោធន៍នៅកម្មវិធីពិពណ៌បច្ចេកវិទ្យា វានិងផ្តល់នូវភាពងាយស្រួលជាច្រើនសម្រាប់ VR Games។ Nahimic 2+ គឺជាបច្ចេកវិទ្យាដែលអាចអោយយើងធ្វើការកំណត់លក្ខណៈពិសេសរបស់ HTC VIVE ដោយសារវាមានមុខងារថ្មី Nahimic VR ដែលនិងដាក់អោយប្រើប្រាស់នៅដើមឆ្នាំ២០១៧ឆាប់ៗនេះ។
បន្ថែមទៅលើ CPU ជំនាន់ថ្មី MSI និងបានបំពាក់ក្រាហ្វិច NVIDIA GeForce® GTX1050Ti & GTX1050 ទៅលើ Gaming Notebook ផងដែរ ដូច្នេះហើយអ្នកប្រើប្រាស់ ក្នុងការលេងហ្គេមផ្ទាល់ខ្លួន នៅគ្រប់ទីកន្លែង។
ក្រាហ្វិច GTX 1050Ti មានល្បឿន ជាងមុនរហូតដល់ទៅ 15% បើប្រៀបធៀបទៅនិង GTX965M ហើយ GTX1050 ក៏និងត្រូវមកជំនួស GTX960 ផងដែរ។
ក្នុងពិព័រណ៍បច្ចេកវិទ្យា CES 2017 ខាងមុខក្រុមហ៊ុន MSI គ្រោងនិងសម្ភោធន៍ផលិតផលរបស់ខ្លូនដែលមានដូចជា GT83VR, GT73VR, GT72VR, GT62VR, GS73VR, GS63VR, GS43VR, GE72VR, GE62VR, GP62VR, GP72VR, GP62MVR, GP72/GP62 និង GL72/GL62 ស៊េរី ចូលទៅក្នុងទីផ្សារជាមួយការឆ្ពោះទៅមុខឥតឈប់ឈររបស់ CPU Intel សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ដែលចង់លេងហ្គេម VR និង 4K Video/Games នៅដើមឆ្នាំ២០១៧នេះ។
ក្រុមហ៊ុន MSI តែងតែផ្តល់ជូនដល់អ្នកគាំទ្រ និងអ្នកប្រើប្រាស់ជាមួយនិងបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើឲ្យកុំព្យូទ័រដំណើរការ មិនក្តៅ និងមានល្បឿនលឿនជាងមុន នៅពេលលេងហ្គេម ដែលបានបំពាក់ប្រព័ន្ធ Cooling ទៅលើ Gaming Notebook ដើម្បីធានាថាអ្នកលេងហ្គេមអាចបន្តលេងហ្គេមបានជាច្រើនម៉ោងដោយមិនមានការបារម្មណ៍ ពីការឡើងកម្តៅ ឬឆេះឡើយ។
ក្រុមហ៊ុន MSI បានធ្វើឲ្យប្រសើរឡើង Audio Experience ជាមួយ ESS SABRE HiFi audio DAC ដែលជាបច្ចេកវិទ្យាថ្មី សំឡេងកាន់តែខ្ពស់ ដើម្បីធានាឲ្យបានថា ម៉ូឌែល MSI GT83VR series សំឡេងរបស់វាស្ថិតនៅក្នុងកម្រិត 32bit/384KHz ម៉ូឌែល GT73VR series, GS73VR series, GS63VR series និងGS43VR series សំឡេងរបស់វាស្ថិតនៅក្នុងកម្រិត 24bit/192KHz ដើម្បីអោយការបញ្ចេញសម្លេងទៅក្នុង Headset កាន់តែពិរោះតាមរយៈ SABRE HiFi DAC៕