(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសមួយ ស្តីពីការកែសម្រួលកាលបរិច្ឆេទ នៃការដាក់លិខិតប្រកាសពន្ធប្រចាំខែ នៃពន្ធអាករមួយចំនួន ដែលសហគ្រាស និងក្រុមហ៊ុន មានកាតព្វកិច្ចត្រូវបំពេញប្រចាំខែ។
ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច ធ្វើការកែសម្រួលកាលបរិច្ឆេទ ដាក់លិខិតប្រកាសពន្ធប្រចាំខែ ដោយយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ដែលកន្លងមកត្រឹមថ្ងៃទី១៥ ប៉ុណ្នោះ។
ក្រសួងសេដ្ឋកិច្ចបានបន្ថែមទៀតថា ការចេញនូវសេចក្តីប្រកាសនេះ មានគោលបំណង ដើម្បីសម្រួលពេលវេលារៀបចំលិខិតប្រកាស និងកាត់បន្ថយបន្ទុកចំណាយ របស់អ្នកជាប់ពន្ធ ក្នុងការដាក់លិខិតប្រកាសប្រចាំខែ ដែមានកាលបរិច្ឆេទផ្សេងៗគ្នាជាដើម៕
សូមអានសេក្តីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច ខាងក្រោមនេះ៖