(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការកាត់ក្រី និងកាត់ដកហូតដើមឈើងាប់មួយចំនួន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងការប៉ះពាល់ដល់ប្រាសាទជាយកថាហេតុ និងដើម្បីលើកកម្ពស់សោភ័ណរមណីដ្ឋានអង្គរទាំងមូល។
តាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា មែកឈើងាប់ និងរស់តូចធំ សរុប១៧០មែក, កាត់សម្អាតដើមឈើដួលលើគោក និងក្នុងទឹក៧ដើម, កាត់ដកហូតដើមត្នោតងាប់១ដើម, កាត់ដកហូតដើមឈើងាប់៨ដើម និងកាត់ដកហូត២ដើម នៅក្នុងបរិវេណអភិរក្សដ្ឋានអង្គរ, កាត់ដកហូតដើមឈើងាប់ ២ដើម នៅផ្លូវវាងកូរ៉េ និងកាត់សម្រាលតួដើម និងកាត់ក្រីមែកឈើ ក្នុងបរិវេណប្រាសាទតាព្រហ្ម។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការងារនេះ ចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ រហូតដល់បញ្ចប់ការងារ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា៖