Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសតែងតាំងលោក ចែម ភឺនរីមវុទ្ធី ជាអភិបាលស្រុកគងពិសី, ជាអភិបាលស្រុកក្មេងជាងគេ ក្នុងខេត្តកំពង់ស្ពឺ

04-01-2017 14:07

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រកាសតែងតាំង លោក ចែម ភឺនរីមវុទ្ធី ជាអភិបាលស្រុកគងពិសី ហើយជាអភិបាលស្រុកវ័យក្មេងជាងគេ ក្នុងខេត្តកំពង់ស្ពឺផងដែរ។

ជាមួយនឹងការប្រកាសតែងតាំងនេះ លោក វ៉ី សំណាង អភិបាលខេត្ត បានផ្ដាំផ្ញើដល់លោក ចែម ភឺនរីមវុទ្ធី ត្រូវ​បន្តយកចិត្តទុកដាក់ចំពោះភារកិច្ចដែលទទួលបាននេះ ហើយទៅបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម ត្រូវសហការគ្រប់ភាគីពាក់ព័ន្ធឲ្យប្រសើរ និងយកអស់ស្មារតីទទួលខុសត្រូវ ជាពិសេសគិតគូរពីសុខទុក្ខជាចម្បង​៕