(កំពង់ចាម)៖ លោក វ៉េង សុធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមកាងារ ថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម និងលោកស្រី តោ ពិឡាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយការងារ ស្ត្រីស្រុកព្រៃឈរ បានយកមូលនិធិលោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចែកជូនដល់គ្រួសារឆ្លងទន្លេ គ្រួសារទទួលមរណភាព និងសំណោះសំណាលជាមួយ ប្រជាពលរដ្ឋជាច្រើននាក់ទៀត។
លោក វ៉េង សុធី អនុរដ្ឋលេខាធិការរក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ ថ្នាក់កណ្តាល តំណាងលោក ប៉ាន សូស័ក្តិ បានថ្លែងថា ដើមខែមករា ឆ្នាំ២០១៧ ក្រុមការងារយើងបាននាំយកមូលនិធិ និងថវិកាចែកជូនដល់ប្រជាពលរដ្ឋ ឆ្លងទន្លេចំនួន ១៤គ្រួសារ និងទទួលមរណភាពចំនួន២គ្រួសារ ទទួលបានមូលនិធិ ថវិកា១០ម៉ឺន ប្រេងក្រឡា និងសំភារៈមួយចំនួន ក្នុងមួយគ្រួសារ។ ក្នុង១៣ភូមិ ព្រមទាំងបានចុះដល់លំនៅឋាន ប្រជាពលរដ្ឋសំណេះសំណាល ចំនួន២៦៤គ្រួសារ ក្នុងនោះ ក៏បានចែកប្រេងក្រឡា ស្លាកគណបក្ស ប្រជាជនចំនួន២៦៤ប្រអប់ផងដែរ។
ក្រុមការងារមូលនិធិរបស់លោក ប៉ាន សូរស័ក្តិ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីប្រធានក្រុមការងារ ដែលលោកតែងតែ យកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋរហូតមក ហើយនៅក្នុងរដូវវស្សានេះ គឺខិតខំថែរក្សាសុខភាពកូនចៅ ឲ្យបានល្អ និងបង្កបង្កើនផលឲ្យទទួលបានទិន្នផលល្អ ដើម្បីសម្រាលនូវជីវភាពរបស់បងប្អូន៕