(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នការនគរបាលជាតិ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រគល់គ្រឿង ឥស្សរិយយ មេដាយសហមេត្រី ជូនឥស្សរជនចំនួន២រូប ដែលបានចូលរួមចំណែកជួយ ដល់ប្រទេសកម្ពុជា ពិសេសក្នុងក្របខណ្ឌ ការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព របស់នគរបាលជាតិកម្ពុជា។
ឥស្សរជនបរទេសទាំង២រូប ដែលទទួលបានគ្រឿង ឥស្សរិយយសនោះរួមមាន៖
១៖ បំពាក់មេដាយសហមេត្រី ថ្នាក់ សេនា ជូនលោកវរសេនីយ៍ឯក Dao Cong Vinh ទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋ សង្គមនិយម វៀតណាម ប្រចាំកម្ពុជា ដែលមានស្នាដៃល្អ ក្នុងកិច្ចសហប្រតិបត្តិការ រវាងនគរបាលនៃប្រទេសទាំង២ លើកការបណ្តុះបណ្តាលជំនាញ បច្ចេកទេសដល់កងកម្លាំង នគរបាលជាតិកម្ពុជាកន្លងមក។
២៖ ផ្តល់គ្រឿងឥស្សរិយស សហមេត្រី ថ្នាក់ ធិបឌិន្ទ ជូនដល់លោក Gary Wynch Apm មន្ត្រីទំនាក់ទំនងជាន់ខ្ពស់ នគរបាលសហព័ន្ធ អូស្ត្រាលីប្រចាំកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការ ជាមួយក្រុមស៉ើបអង្គេតទបល្មើសឆ្លងកាត់ព្រំដែន របស់ក្រសួងមហាផ្ទៃ កន្លងមក។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងរបស់មន្ត្រីបរទេសទាំង២ ដែលបាន ជួយដល់កម្ពុជា ពាក់ព័ន្ធបញ្ហាសន្តិសុខ សុវត្ថិភាពនាពេលកន្លងមក៕