(ក្រចេះ)៖ មន្រ្តីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ដោយអនុវត្តតាមយុទ្ធនាការបង្រ្កាបគ្រឿងញៀន ដែលត្រូវអនុវត្តរយះពេល៦ខែ របស់រាជរដ្ឋាភិបាលនោះ កម្លាំងនគរបាលខេត្តក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបន្តប្រតិបត្តិការនេះ យ៉ាង ក្តៅគគុក រហូតចាប់ជនល្មើសជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃនេះ។
ជាក់ស្តែងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខេត្ត បានចាប់ជនល្មើសគ្រឿងញៀនចំនួន៣នាក់ ពាក់ព័ន្ធ និងសំណុំរឿង២ករណីផ្សេងគ្នា ដែលប្រព្រឹត្តទៅ នៅតាមស្រុក-ក្រុងពីរផ្សេងគ្នា។
ទន្ទឹមគ្នានោះ ការចុះផ្សព្វផ្សាយផលប៉ះពាល់ នៃគ្រឿងញៀនរបស់នគរបាល ស្រុក-ក្រុង ដល់សិស្ស-និស្សិតតាមគ្រឹះស្ថានសិក្សា និងសាលារៀន គឺនៅតែបន្តធ្វើឡើង។
មន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្ត បានឲ្យដឹងថា ផលប៉ះ ពាល់ស្តីពីគ្រឿងញៀនជាច្រើន ត្រូវបានលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការ នគរបាលខេត្ត បានដាក់ផែនការឲ្យលោកអធិការស្រុក-ក្រុង រួមមាន ក្រុងក្រចេះនិងស្រុកព្រែក ប្រសព្វនៅថ្ងៃទី៤ ខែមករា នេះចុះផ្សព្វផ្សាយតាម បណ្តាគ្រឹះស្ថាន សិក្សា និងសាលារៀន ឲ្យសិស្ស-និសិ្សត បានយល់ដឹងកាន់តែច្បាស់។ ការចុះផ្សព្វផ្សាយក៏ធ្វើឡើងស្របជាមួយ និងការបើយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងរយះពេល៦ខែ របស់រាជរដ្ឋាភិបាលផងដែរ។
ស្របទៅនិងការបើកយុទ្ឋនាការនេះ នាយការិយាល័យប្រឆាំងការជួញដូរគ្រឿង ញៀនខេត្តលោកវរសេនីយ៍ទោ គង់ ស៊ីដន បានឲ្យដឹងថា មានមុខសញ្ញាគ្រឿងញៀចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុក-ក្រុងធ្វើការចាប់បង្រ្កាបបានជាបន្តបន្ទាប់។
ក្នុងនោះ ស្រុកស្នួលឃាត់ខ្លួនមនុស្ស២នាក់ ដកហូតគ្រឿងញៀនបាន១កញ្ចប់សម្ភារ សម្រាប់ប្រើប្រាស់ និងចែកចាយមួយចំនួន និងក្រុងក្រចេះឃាត់ខ្លួនបានម្នាក់ដកហូតបាន គ្រឿងញៀន៣កញ្ចប់ សម្ភារសម្រាប់ប្រើប្រាស់ និងការជួញដូរមួយចំនួន។
នាយការិយាល័យលើកឡើងថា ក្រោយការបើកយុទ្ឋនាការស្តីពីការប្រយុទ្ឋ ប្រឆាំងគ្រឿងរយះពេល៦ខែរបស់រាជរដ្ឋាភិបាលនេះ និងបន្ទាប់ពីមានការប្រជុំផ្សព្វផ្សាយផែន ការរបស់លេខាធិការរដ្ឋាននៅសាលប្រជុំសាលាខេត្តកាលពីថ្ងៃទី១ ខែមករា ពីសំណាក់ លោកឧត្តមសេនីយ៍ លន់ សុផាត លោកក៏បានដាក់បទបញ្ជា ទិសដៅផែនការយ៉ាងម៉ឺងម៉ាត់ឲ្យមន្រ្តីនគរបាល ត្រូវអនុវត្តឲ្យបានហ្មតចត់ដោយស្មារតី ទទួលខុសត្រូវខ្ពស់ប្រើប្រាស់គ្រប់រូបភាពមធ្យបាយលើ វិធានការបង្រ្កាបឲ្យមាន ប្រសិទ្ឋភាព៕