(ភ្នំពេញ)៖ ការរៀបប្រកួតកីឡា កងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅទីធ្លាធំមុខសាលមហោស្រពកោះពេជ្រ។
សូមបញ្ជាក់ថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ៖ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-៧ មករា ២០១៧ និងប្រមូលមូលនិធិដើម្បីគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។ លើសពីនេះព្រឹត្តិការណ៍នេះ នឹងបង្ហាញដល់សាធារណជន និងមហាជនស្វែងយល់និងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះទៀតបង្កលក្ខណៈឱ្យមហាជនចូលរួមកាន់តែជិតស្និទ្ធជាមួយនឹងកងទ័ព។
ជាមួយគ្នានេះ សូមឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចូលរួមយ៉ាងច្រើនកោះករ នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ៕
ខាងក្រោមនេះ ជាព័ត៌មានលម្អិតនៃការរៀបចំកម្មវិធី៖
ទី១៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៨៖០០នាទីព្រឹក ពិធីក្រុងពិលីក្នុងការរៀបចំកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧
ទី២៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖០០នាទីល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌
ទី៣៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០នាទីល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌
ទី៤៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៦៖០០នាទីព្រឹក កម្មវិធីកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ ជាផ្លូវការចាប់ផ្តើម
ទី៥៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០នាទីល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌៕