(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ទោះបីរវល់ យ៉ាងណាក៏ដោយ ក៏សម្តេចខិតខំទៅកាត់សក់ និងចងដៃឲ្យចៅ ដើម្បីបានបំពេញតួនាទីជាជីតារបស់ពួកគេ បានល្អរួចហើយបំផុត។ នេះគឺជាការបង្ហោះសាររបស់សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook សម្តេចផ្លូវការនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
ការបង្ហោះសាររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃបង្កក់សិរី ចៅស្រីទី១៨របស់សម្តេចដែលមានឈ្មោះថា ហ៊ុន ឌីមុនី រក្សា គម្រប់អាយុ១ខែ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហញអារម្មណ៍យ៉ាងដូច្នេះថា« ថ្ងៃនេះចៅស្រីទី១៨របស់ខ្ញុំឈ្មោះ ហ៊ុន ឌីមុនី រក្សា មាន អាយុ១ខែហើយ។តាមទម្លាប់នៃ គ្រួសារខ្ញុំគឺត្រូវធ្វើពិធីបង្កក់សិរី ឱយគ្រប់ចៅទាំងអស់។ ក្នុងចំនួនចៅ១៨នាក់ខ្ញុំបាន បីចៅ ចំនួន១៧នាក់លើកលែងតែចៅប្រុសទី២ដែលឈរថតជាមួយខ្ញុំហើយកំពស់គេខ្ពស់ជាងខ្ញុំដែលខ្ញុំមិនបានបីពេលគេអាយុ ១ខែព្រោះគេកើតនៅសហរដ្ឋអាមេរិកនៅពេលដែលឪពុកម្តាយគេរៀននៅទីនោះ។ កូនមួយតៅចៅមួយថាំងទោះរវល់យ៉ាងណាក៏ ខិតខំទៅកាត់សក់ និងចងដៃឲ្យចៅ ដែលខ្ញុំបានបំពេញតួនាទី ជាជីតារបស់ពួកគេបានល្អរួចហើយ»៕