(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខជាមួយលោកស្រី សួង សូនឿន ភរិយានៃសពលោកវរសេនីយ៍ លុយ ប៊ុនឡុង ដែលបានទទួលមរណភាព នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅប្រទេសអាហ្វ្រិកកណ្តាល ដោយជំងឺគ្រុនចាញ់។
ក្នុងលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនលោកស្រី សួង សូនឿន បានសរសេរថា «ការបាត់បង់ជីវិត របស់វរសេនីយ៍ លុយ ប៊ុនឡេង គឺពិតជាការបាត់បង់ យុទ្ធជនអង់អាចក្លាហានដ៏ឆ្នើមមួយរូប ពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្នុងពេលបំពេញ បេសកកម្មពិសេសរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល»៕
សូមអានលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនលោកស្រី សួង សូនឿន ទាំងស្រុង៖