(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត្រ ផ្នែកអាគារវះកាត់បេះដូងកុមារ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជនមានកូនអាយុ ក្រោម១៦ឆ្នាំមានជំងឺបេះដូងអញ្ជើញមកទទួលសេវាពិគ្រោះជំងឺដោយឥតគិតថ្លៃ នៅអាគារបេះដូងកុមារនៃមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងត្រីមាសទី១ឆ្នាំ២០១៧ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ឲ្យដឹងថា ម៉ោងធ្វើការពិគ្រោះយោបល់ដោយឥតគិតថ្លៃ គឺរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨៖០០នាទីព្រឹក និងពីម៉ោង១៤៖០០ ដល់ម៉ោង១៧៖០០រសៀល៕