(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបលទ្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បើកកិច្ចប្រជុំលើកទី១៣ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ក្នុងនោះក៏មានការចូលរួមពី រដ្ឋមន្ដ្រីក្រសួងសមាជិក គ.ជ.អ.ប តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះ មានរបៀបវារៈដូចជា ការអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំរបស់គ.ជ.អ.ប លើកទី១២, ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧របស់គ.ជ.អ.ប និងរបៀបវារៈសំខាន់ៗ មួយចំនួនទៀតផងដែរ៕