(ភ្នំពេញ)៖ នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងចូលបំភ្លឺជូនគណៈកម្មការទី៣នៃរដ្ឋសភា តាមការកោះអញ្ជើញរបស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង។
ការបំភ្លឺរបស់លោករដ្ឋមន្រ្តីវ័យក្មេងជាងគេរបស់កម្ពុជារូបនេះ មានការពាក់ព័ន្ធនឹងចម្ងល់របស់ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងវិស័យមួយចំនួនដូចជា បញ្ហាសំរាម ដីសម្បទាន និងតំបន់អភិរក្សជាដើម៕