(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ បានបង្ហាញ កម្លាំងសមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀនបាន៤២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៩៦នាក់ (ស្រី៧នាក់) ក្នុងនោះមានករណីជួញដូរគ្រឿងញៀន២៤ករណី ឃាត់ខ្លួន៤៥នាក់ និងករណីប្រើប្រាស់គ្រឿងញៀន១៧ករណី ឃាត់ខ្លួន៥១នាក់។
រាជធានី-ខេត្តចំនួន១៥ បានអនុវត្តន៍ការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ពោធិ៍សាត់ បាត់ដំបង កំពត កំពង់ឆ្នាំង កំពង់ធំ សៀមរាប កែប ព្រះវិហារ បន្ទាយមានជ័យ និងកោះកុង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធាន៕
របាយការណ៍លទ្ធផលប្រចាំថ្ងៃ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស៖