(ភ្នំពេញ)៖ ការចាប់រង្វាន់ ដើម្បីស្វែងរកអ្នកឈ្នះពីកម្មវិធី Big Apple, Big Draw របស់យីហោ ដូណាត់ ឈានមុខ គេនៅកម្ពុជា  Big Apple Donuts & Coffee បានបញ្ចប់រួចរាល់ហើយ នៅដើមខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីដំណើរការទទួលយក សន្លឹកឆ្នោតត្រូវបានធ្វើអស់រយះពេល ពីរខែមក បើគិត ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ហើយជាលទ្ធផល មានអ្នកឈ្នះរង្វាន់ផ្សេងៗគ្នាសរុបចំនួន ១៨នាក់។

នេះជាលើកដំបូងហើយ សម្រាប់វិស័យនំដូណាត់ទាំងមូល ដែលហាងនំដូណាត់មួយនេះ បានផ្តើមបង្កើតកម្មវិធីចាប់រង្វាន់ដ៏ធំនេះឡើង ហើយបើតាមលោក តេជ សំបូរ អគ្គនាយករបស់ Big Apple Donuts & Coffee ព្រឹត្តិការណ៍ ដែលមិនធ្លាប់មានមួយនេះ ធ្វើឡើងក្នុងអត្ថន័យ ជាការថ្លែង អំណរគុណ ក៏ដូចជាផ្តល់ភាពរីករាយ ដល់អតិថិជនទាំងអស់ដែលតែងតែនិយមចូលចិត្តទិញ និងពិសា នំដូណាត់ នៅគ្រប់សាខារបស់ Big Apple Donuts & Coffee។

ការចាប់រង្វាន់នេះត្រូវបានធ្វើការផ្សាយផ្ទាល់នៅលើ គណនេយ្យ Facebook របស់ Big Apple Donuts & Coffee Cambodia។ ហើយរង្វាន់ធំដែលបានផ្តល់ជូន ក្នុងកម្មវិធីចាប់រង្វាន់ Big Apple, Big Draw នោះគឺម៉ូតូ Zoomer X ឆ្នាំ២០១៧ មួយរង្វាន់ និងរង្វាន់ផ្សេងៗទៀតដូចជា កុំព្យូទ័រយួរដៃមួយរង្វាន់ កាម៉េរា២ រង្វាន់ សំបុត្រកុន 4DX ដែលអាចមើលកុនបាន6ខែ (2ដងក្នុងមួយខែ) ចំនួន៤រង្វាន់ ពី Major Cineplex by Cellcard និង Vouchers $20 សម្រាប់ទិញដូណាត់ និងភេសជ្ជះ ចំនួន១០រង្វាន់។

អាន សុខា អ្នកឈ្នះរង្វាន់ធំ ម៉ូតូ Zoomer X ឆ្នាំ២០១៧ បានឲ្យដឹងថា «ខ្ញុំពិតជាមានអារម្មណ៏ រំភើប និងនឹកស្មានមិនដល់ថាអាចឈ្នះ រង្វាន់មួយនេះ ខ្ញុំចូលចិត្តញុំានំដូណាត់ ព្រោះថាវាមានរសជាតិ ឆ្ងាញ់ ហើយតែងតែទិញ មកញុំាជាមួយក្មួយៗ ហើយទាក់ទងនឹងរបៀបនៃការចាប់ឆ្នោតវិញ  សុខា បានបន្តថា ធ្លាប់តែពីមុនលឺគេ និយាយថា ការចាប់រង្វាន់បែបនឹង ត្រូវតែសាច់ញាតិគេ តែដល់ពេលមកជួបខ្លួន ឯងផ្ទាល់ទើបដឹងការ ពិត។ ការចាប់រង្វាន់របស់ ក្រុមហ៊ុន Big Apple Donuts & Coffee ពិតជាមានភាពត្រឹមត្រូវ និង សុក្រឹត។

គួររំលឹកផងដែរថា ដោយសារតែមានការនិយមចូលចិត្តខ្លាំងពីសំណាក់អតិថិជន ក្មេង ចាស់ ហាងនំដូណាត់  Big Apple Donuts & Coffee បានពង្រីកសាខារហូតដល់៥ កន្លែងផ្សេងៗ នៅទូទាំងរាជធានីភ្នំពេញ គឺសាខាបឹងកេងកង សាខាម៉ៅសេទុង សាខាទួលគោក សាខាកម្ពុជាក្រោម និងសាខាបឹងត្របែក។

បើតាមលោក តេជ សំបូរ សម្រាប់ឆ្នាំថ្មី ២០១៧ នឹងមានសាខា Big Apple Donuts & Coffee បន្ថែមទៀតនៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងពង្រីក នៅតាមបណ្តាខេត្ត មួយចំនួន ព្រមទាំងបើកឱកាស ទិញ Franchise ពីសំណាក់អ្នកដែលចាប់អារម្មណ៍យីហោ Big Apple Donuts & Coffee  យកទៅធ្វើប្រតិបត្តិការបន្ត។

មិនតែប៉ុនណ្ណោះ នឹកមានការដាក់បន្ថែមនំដូណាត់រស់ជាតិថ្មី នៅ Big Apple Donuts & Coffee ផងដែរសម្រាប់ឆ្នាំ២០១៧ ដើម្បីផ្តល់ជម្រើសកាន់តែ ទាក់ទាញ ដល់អតិថិជន។

អ្នកដំណាងក្រុមហ៊ុន Big Apple Donuts & Coffee បានសម្តែងការសាទរចំពោះអ្នកឈ្នះរង្វាន់ និងជូនពរដល់អតិថិជនទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យសម្រាប់ឆ្នំាថ្មីនេះ៕