(ភ្នំពេញ)៖ គណៈកម្មារៀបចំព្រឹត្តិការណ៍ ព្រឹត្តិការណ៍អង្គរសង្កា្រន របស់សភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រកាសរៀបចំកម្មវិធីប្រកួតប្រជែង គូររូបតួអង្គនិមិត្តរូប (MASCOT) និងតែងនិពន្ធពាក្យស្លោក (SLOGAN) សម្រាប់ព្រឹត្តិការណ៍ អង្គរសង្រ្កាន្តឆ្នាំរកា ព.ស ២៥៦០-២៥៦១ គស ២០១៧។

ការប្រកួតប្រជែងនេះ នឹងជ្រើសរើសយកអ្នកមានស្នាដៃ ក្នុងមួយវិញ្ញាសារ ចំនួន៣នាក់ ដោយអ្នកដែលទទួលជយលាភីលេខ១ នឹងទទួលបានទឹក​​បា្រក់ចំនួន២លានរៀល, ជយលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន១.២លានរៀល និងជយលាភីលេខ៣ ទទួលបានទឹក​​ប្រាក់ចំនួន ៨០ម៉ឺនរៀល។

ស.ស.យ.ក បានបញ្ជាក់ថា ព្រឹតិ្តការណ៍នេះ នឹងជម្រុញឲ្យមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សាធារណជន និងយុវជន ដែលកម្មវីធីប្រកួតប្រជែង​​នេះប្រព្រឹត្តិទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះទៅ។

ជាមួយគ្នានេះ សាធារណជន និងយុវជនទូទៅ ដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យចូលរួម កម្មវិធីប្រកួតប្រជែងនេះ ឱ្យបានច្រើនកុះករ។ សម្រាប់ព័ត៌មានលម្អិត ឬលក្ខខណ្ឌ និងកាលបរិច្ឆេទនៃកម្មវិធីប្រកួត សូមអានខិតប័ណ្ណផ្សព្វផ្សាយ ឬអាចទំនាក់ទំនងមកកាន់អ៊ីម៉ែល [email protected] ឬលេខទូរស័ព្ទ ០៩២ ២២៤ ៥៣៧/ ០១៥ ២៩៣ ៣៩៩៕