(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឃាត់ខ្លួនជនគ្រឿងញៀនម្នាក់ ដោយដកហូតបានថ្នាំ១៤កញ្ចប់ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ។
មន្រ្តីនគរបាលបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅចំណុច នៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ដោយក្នុងនោះកម្លាំងជំនាញរបស់លោក ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ណន គីមលី អាយុ២១ឆ្នាំ និងដកហូតបានថ្នាំញៀនមេតំហ្វេតាមីន១៤កញ្ចប់ និងសម្ភារៈមួយចំនួនទៀត។
បើតាមមន្រ្តីនគរបាលក្រោយការឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕