រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ត្រូវបានកោះអញ្ជើញឱ្យចូលបំភ្លឺជូនរដ្ឋសភា នៅព្រឹកស្អែក (Video inside)
03-01-2017 16:36
(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងចូលបំភ្លឺជូនគណៈកម្មការទី៣ នៃរដ្ឋសភា នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ តាមការកោះអញ្ជើញរបស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង។ នេះបើតាមការបញ្ជាក់ពី លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ដែលបានថ្លែងប្រាប់ Fresh News នៅប៉ុន្មាននាទីមុននេះ។
ការបំភ្លឺរបស់ លោករដ្ឋមន្រ្តីវ័យក្មេងជាងគេរបស់កម្ពុជារូបនេះ មានការពាក់ព័ន្ធនឹងចម្ងល់របស់ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដូចជា បញ្ហាសំរាម ដីសម្បទាន និងតំបន់អភិរក្សជាដើម៕