ផ្ទះជញ្ជាំងស័ង្កសី២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដោយមិនដឹងមូលហេតុ
03-01-2017 13:54
(កំពង់ស្ពឺ)៖ ផ្ទះឈើ ជញ្ជាំងស័ង្កសី២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ផ្ទះ២ខ្នង ដែលត្រូវអគ្គិភ័យឆេះនេះ ធ្វើពីឈើប្រក់ស្លឹក ជញ្ជាំងស័ង្កសី ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ដែលមានម្ចាស់ផ្ទះទី១៖ ឈ្មោះ ឡុង ស៊ីម អាយុ៣១ឆ្នាំ និងទី២៖ ឈ្មោះ ឡុង ចាន់ថន អាយុ៣៣ឆ្នាំ។ ក្នុងករណីនេះដែរ សមត្ថកិច្ចមិនទាន់ដឹងមូលហេតុនៅឡើយទេ ព្រោះពេលនេះកំពុងសាកសួរម្ចាស់ផ្ទះទាំង២ ដើម្បីស្រាវជ្រាវបន្ដ៕