(ភ្នំពេញ)៖ ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយស្តីពីលទ្ធផលកិច្ចប្រជុំ «គណៈកម្មាធិការអចិន្រៃ្តយ៍» នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧នេះ។ លទ្ធផលនេះ បានបង្ហាញថា ព្រឹទ្ធសភាកំណត់យកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក។

កិច្ចប្រជុំ «គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា» នៅព្រឹកមិញនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា។

សូមបញ្ជាក់ថា ច្បាប់ចរាចរណ៍ ដែលត្រូវបានលើកយកមកធ្វើវិសោធនកម្មនេះ រួមមានដូចជា មាត្រា៨ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០នៃច្បាប់ចរាចរណ៍ផ្លូវគោក៕