(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ ពីរបាយការណ៍ភ្ញៀវជាតិ និងភ្ញៀវបរទេស ដែលបានចូលរួមអបអរបុណ្យឆ្លងឆ្នាំសកល ចូលឆ្នាំ២០១៧ នៅតាមទីសាធារណៈ តាមសណ្ឋាគារ និងភោជនីយដ្ឋាន ទូទាំង២៥រាជធានីខេត្ត (ពិសេសតាមទីក្រុង) នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ថា មានរហូតដល់ប្រមាណ ៨០ម៉ឺននាក់ កើនឡើង១៥ភាគរយ បើធៀននឹងឆ្នាំ២០១៥។
បើតាមលោក ថោង ខុន ក្នុងចំណោម៨០ម៉ឺននាក់ ដែលចូលរួមឆ្លងឆ្នាំាសកល ២០១៧នោះ មាន៧ម៉ឺននាក់ជាភ្ញៀវទេសចរបរទេស កើនឡើង១៥%បើធៀបនឹងឆ្នាំ២០១៥។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ខេត្តដែលមានភ្ញៀវទេសចរច្រើនជាងគេ មាននៅខេត្តសៀមរាបអង្គរ ប្រមាណ២០ម៉ឺននាក់, ក្រុងព្រះសីហនុ ប្រមាណជាង២០ម៉ឺននាក់, រាជធានីភ្នំពេញ ប្រមាណជាង១២ម៉ឺននាក់, ខេត្តកំពតជាង៧ម៉ឺននាក់, ខេត្តកែបជាង ៩ម៉ឺននាក់, នៅរមណីយដ្ឋានបូកគោ ជាង១ម៉ឺននាក់, ខេត្តរតនគិរី ប្រមាណ៤ពាន់នាក់, ខេត្តមណ្ឌលគីរី ប្រមាណ ៦ពាន់នាក់, រមណីយដ្ឋានគិរីរម្យ ប្រមាណជាង៨ពាន់នាក់, ខេត្តបាត់ដំបង ជាង១ម៉ឺននាក់។
លោក ថោង ខុច បានឲ្យដឹងទៀតថា ដោយឡែកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៦ និងថ្ងៃទី០១ ខែ មករា ឆ្នាំ២០១៧ មានរាប់សិបម៉ឺននាក់៕