(ភ្នំពេញ)៖ ២០១៦ គឺពិតជាឆ្នាំដែលប្រមូលផ្តុំនូវបទចម្រៀងល្អៗជាច្រើន សម្រាប់ប្រិយមិត្តចូលចិត្តស្តាប់ចម្រៀង។ យើងសង្កេតឃើញថា មានបទល្បីៗមួយចំនួន ដែលយើងតែងតែឃើញមានប្រិយមិត្តអ្នកគាំទ្រ Share ជាច្រើនក្នុងបណ្តាញសង្គម Facebook ហើយទៅទីណាក៏លឺតែបទទាំងនោះ ក្នងផ្សារ ក្នុងហាង ក្នុង Calltunes។ បទទាំងនោះភាគច្រើនជាបទផលិតកម្មរស្មីហង្សមាស ឃើញថា មានការគាំទ្រដ៏លើសលុបនាឆ្នាំ២០១៦ ដោយសារបទទាំងនោះពីរោះៗ និងការផលិត MV មានភាពទាក់ទាញមួយកំរិតទៀត។
ឆ្នាំនេះ MV បទល្បីៗទាំងនោះរបស់ផលិតកម្ម រស្មីហង្សមាស កក្រើក Facebook តែម្តង ព្រោះសង្កេតឃើញថា មានអ្នកចូលចិត្តទស្សនា MV របស់តារាចម្រៀងល្បីៗ ដែលបទខ្លះមានអ្នកមើលរហូតដល់ ៧សែន៩ម៉ឺននាក់ ក្នុងកំឡុងពេល៣ខែប៉ុណ្ណោះ នេះបើយោងតាម ទំព័រ Facebook ផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស។ ទាំងនេះជាសញ្ញាមួយបញ្ចាក់ថា ស្នាដៃផលិត MV របស់ខ្មែរ គឺមិនចាញ់ប្រទេសជិតខាងទេ។
អ្នកទស្សនាមានចំនួនច្រើន និងកើនឡើងទាំងនេះគឺជាកម្លាំងចិត្តដ៏ធំដល់ក្រុមការងារទាំងមូលដើម្បីបន្តបង្កើតអ្វីថ្មីៗ ប្លែក ពីរោះ និងជាចំនីអារម្មណ៍ និងចក្ខុរបស់អ្នកគាំទ្រទាំងអស់។ តោះនាំគ្នាក្រឡកមើលបទល្បីៗទាំងនោះ ហើយប្រិយមិត្តទាំងអស់ជួយ Comment ទាំងអស់គ្នានូវបទដែលអ្នកពេញចិត្ត៖