(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានចេញប្រកាសអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញសន្លឹកថ្នាំជក់ស្ងូត និងអង្ករ ទៅលក់ប្រទេសវៀតណាម ក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ត្រូវរួសរាន់ទៅដាក់ពាក្យស្នើសុំ នៅនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានគោលការណ៍រួចពន្ធពីរដ្ឋាភិបាលវៀតណាម។
សេចក្ដីប្រកាសបានបញ្ជាក់ថា ក្រោមកិច្ចសម្របសម្រួល ជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលវៀតណាម, កម្ពុជាបានទទួលបានការអនុគ្រោះពន្ធសូន្យភាគរយ នូវមុនទំនិញចំនួន៣៩មុខ ពីប្រទេសវៀតណាម សម្រាប់អនុវត្តឆ្នាំ២០១៧។
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញ ដែលមានបំណងនាំចេញសន្លឹកថ្នាំជក់ស្ងូត និងអង្ករ ទៅប្រទេសវៀតណាមដោយរួចពន្ធ ត្រូវរួសរាន់ទៅដាក់ពាក្យស្នើសុំ នៅនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម៕
ខាងក្រោម ជាខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសក្រសួងពាណិជ្ជកម្ម៖