ភាពយន្តភាគដ៏ល្បី របស់ម៉ិចស៊ិចកូ បង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ «ហង្សមាស» ហើយ!
02-01-2017 16:38
(ភ្នំពេញ)៖ ភាពយន្តភាគដ៏ល្បីរបស់ប្រទេស ម៉ិចស៊ិចកូ រឿង «ទឹកភ្នែកភរិយា» កំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដើម្បីស្វាគមន៍ដើមឆ្នាំ២០១៧នេះ ខណៈរឿង «ទឹកភ្នែកភរិយា» នឹងដាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង១១៖០០នាទីដល់ ១២៖០០នាទី ថ្ងៃត្រង់ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ទស្សនាដោយសេរី។
ភាពយន្តភាគរឿង «ទឹកភ្នែកភរិយា» ជាប្រភេទរឿងមនោសញ្ចេតនា លក្ខណៈស្នេហា ឈឺចាប់ និងពោរពេញដោយការកាច់កុង ឌឺដង ច្រណែនឈ្នានីសគ្នា មិនចេះចប់មិនចេះហើយ។
ដើម្បីចង់ដឹងថា ភាពយន្តនេះ ល្អមើលកម្រិតណា សូមកុំភ្លេចតាមដានទស្សនា នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស ទាំងអស់គ្នា៖