(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្មីៗនេះ ត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ រោត្តម សីហមុនី មហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាឧត្តមមន្រ្តីថ្នាក់ទី៦ នៃក្របខណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រាស់បង្គាប់ឱ្យសម្តេចតេជោ ហ៊ុន សែន ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចុះឡាយព្រះហស្ថលេខានេះតទៅ។
សូមជំរាបថា បច្ចុប្បន្ននេះលោក ហ៊ុយ វណ្ណៈ មានតួនាទីជា៖ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អនុប្រធានក្រុមការងារផ្សព្វផ្សាយបណ្តាញសង្គមនៃរាជរដ្ឋាភិបាល កម្ពុជា, ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា, សមាជិកគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងទីប្រឹក្សាបណ្តាញផ្សព្វផ្សាយកម្ពុជា។
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖