(ភ្នំពេញ)៖ ការសិក្សា ត្រូវបានគេចាត់ទុកថា ជាការវិនិយោគរយៈពេលវែង ព្រោះអ្នកសិក្សាទាំងឡាយត្រូវចំណាយទាំងថវិកា និងពេលវេលាយ៉ាងច្រើន ហើយសង្ឃឹមថា នឹងទទួលបានផលចំណេញមកវិញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ។
ជាក់ស្តែងផលចំណេញ ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន បន្ទាប់ពីបញ្ចប់ការសិក្សានោះ គឺជាឱកាសការងារ ជាមួយប្រាក់បៀវត្ស ដែលខ្ពស់ និងតួនាទីដែលខ្លួនពេញចិត្ត និងដើម្បីជៀសវៀងការចំណាយខាតទាំងថវិកា និងពេលវេលាអ្នកសិក្សា ត្រូវតែជ្រើសរើស សាលារៀនដ៏ត្រឹមត្រូវ ដែលមានទាំងការទទួលស្គាល់ទាំងក្នុងស្រុក និងអន្តរជាតិ។
ជាក់ស្តែងសាលា CamEd Business School បានបណ្តុះបណ្តាលនិស្សិតជាច្រើន ដោយជោគជ័យ ព្រោះមាននិស្សិតជាច្រើន បានប្រឡង ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ដោយទទួលបានពិន្ទុខ្ពស់ៗទាំងនៅក្នុងស្រុក និងលំដាប់ពិភពលោកផងដែរ ស្របពេលនិស្សិត ដែលបានបញ្ចប់ ការសិក្សាភាគច្រើន បានបម្រើការងារនៅក្នុងក្រុមហ៊នធំៗដូចជា PwC E&Y Deliotte KPMG និងបណ្តាអង្គភាពជាច្រើនផ្សេងទៀត នៅកម្ពុជា ដោយទទួល បានតំណែងខ្ពស់ និងប្រាក់បៀវត្សល្អប្រសើរ។
ជាមួយគ្នានេះផងដែរ សាលា CamEd Business School ក៏ជាសាលាតែមួយគត់ នៅកម្ពុជា ដែលទទួលស្គាល់ពីស្ថាប័ន ACCA របស់ចក្រភពអង់គ្លេស (Platinum Accredited) ទៅលើការបណ្តុះបណ្តាលជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម ពន្ធដារ និងច្បាប់ពាណិជ្ជកម្ម ដែលបង្រៀនពីសាស្រា្តចារ្យ ដែលឆ្លងកាត់នូវបទពិសោធន៍ជាច្រើនឆ្នាំ ដែលទាក់ទងនឹងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម គួបផ្សំនឹងបទពិសោធន៍បង្រៀន ពីបណ្តាប្រទេសផ្សេងៗទៀតជាច្រើនឆ្នាំ។
ស្របជាមួយគ្នានេះដែរ សាលាកំពុងតែបើកវគ្គសិក្សាថ្មី លើមុខវិជា្ជច្បាប់ពាណិជ្ជកម្ម ពន្ធដារកម្ពុជា ហើយនិងមុខវិជ្ជាចំនួនពីរទៀត ដែលមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិគឺ CAT (Certified Accounting Technician) និង ACCA (Association of Chartered Certified Accountants) ដែលនឹង បណ្តុះបណ្តាលលោកអ្នក ឲ្យក្លាយជាអ្នកជំនាញ ទៅលើផ្នែកគណនេយ្យ ហិរញវត្ថុ និងសវកម្ម។ ដូច្នេះបើសិនជាលោកអ្នកចង់សិក្សាជាមួយសាលា CamEd Business School អាចចុះឈ្មោះឥឡូវនេះបានរហូតដល់ថ្ងៃទី១០មករា ឆ្នាំ២០១៧ តាមរយៈគេហទំព័រ www.cam-ed.com៕