(ភ្នំពេញ)៖ ប្រទេសនីមួយៗនៅលើសកលលោក អាចមានការរីកចម្រើនបាន ដោយពឹងផ្អែកទៅលើវិស័យជាច្រើនដូចជា វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម ហើយក្នុងនោះ ធនធានមនុស្ស បានដើរតួយ៉ាងសំខាន់ៗ ក្នុងការជុំរុញឲ្យវិស័យទាំងអស់ មានដំណើរការរលូនទៅមុខ។
លើសពីនេះទៅទៀត ធនធានមនុស្ស ជាទំពាងស្នងឬស្សី និងជាស្នូលកណ្តាល នៃប្រទេសជាតិ ក៏ដូចជាក្រុមហ៊ុនសហគ្រាស និងស្ថាប័ននីមួយៗទាំងរដ្ឋ និងឯកជនដែលមិនអាចខ្វះបាន ហើយបើយើងក្រលេកមើល ពីស្ថានភាពជាក់ស្តែងនៃប្រទេសនីមូយៗ ប្រទេសមួយចំនួន ជាប្រទេសមួយ ដែលសំបូរទៅដោយធនធានមនុស្ស ប៉ុន្តែមិនទាន់បានកែច្នៃ និងដុសខាត់ឲ្យក្លាយជាធនធានដ៏ល្អ ដែលអាចប្រើប្រាស់បាននៅឡើយ។
តើប្រទេសនីមួយៗត្រូវធ្វើដូចម្តេច ដើម្បីទទួលបាននូវធនធានមនុស្សដ៏ល្អ សម្រាប់អភិវឌ្ឍប្រទេសរបស់ខ្លូន? ដូច្នេះដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស វិស័យអប់រំបានដើរតួយ៉ាងចម្បង ក្នុងការដុសខាត់ធនធាន ដែលមិនទាន់កែច្នៃទាំងនោះ។
ទន្ទឹមនឹងនេះដែរ CamEd Business School ជាសាលារៀនបណ្តុះបណ្តាល ផ្នែកជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មមួយនៅកម្ពុជា ព្រមទាំងមានកម្មវិធីសិក្សាវគ្គខ្លី ផ្នែកពន្ធដារ និងច្បាប់ពាណិជ្ជកម្មកម្ពុជាផងដែរ។ CamEd ជាសាលាដែលមានការទទួលស្គាល់ស្តង់ដារការសិក្សាដោយ ស្ថាប័ន ACCA ដែលជាសមាគមប្រមូលផ្តុំដោយគណនេយ្យករ និងសវនករអន្តរជាតិធំជាងគេ នៅលើពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះ CamEd មានការទទួលស្គាល់ថា ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យក្លាយជាគណនេយ្យករ ហិរញ្ញវត្ថុ និងសវនករជំនាញ ពីស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ទាំងក្នុងស្រុក និងអន្តរជាតិដូចជា ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនសវនកម្ម PwC E&Y Deliotte KPMG ព្រមទាំងស្ថាប័នធនាគារមួយចំនួនដូចជា កាណាឌីយ៉ា និង ANZ Royal ជាដើម។
ការចាប់ផ្ដើមបណ្ដុះបណ្ដាលខ្លួន ឲ្យក្លាយជាទំពាំងស្នងឬស្សី និងជាថ្នាលអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន និងឆ្ពោះទៅរកភាពជោគជ័យ នៅថ្ងៃអនាគត ដោយសិក្សានៅសាលា CamEd ។ ចាប់ផ្ដើមទទួលពាក្យរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ដោយចូលទៅកាន់គេហទំព័រ www.cam-ed.com៕