(បាត់ដំបង)៖ បុរសម្នាក់បានតូចចិត្តខ្លួនឯង ក្នុងជីវភាពកី្រក្រ ថែមទាំងក្រុមគ្រួសារមិនសូវយកចិតទុកទៀត ក៏បានសម្រេចចិត្តបញ្ចប់ជីវិតដោយចង-ក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាល់ផ្អើលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងចំណុច លើភ្នំវត្តពោធិ៍ ភូមិអូរសំរិលក្រោម ឃុំ អូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចស្រុកសំឡូតបានឲ្យដឹងថា បុរសដែលតូចចិត្តនិងខ្លួនឯងក្នុងជីវភាពកី្រក្រ សម្រេចចិត្តបញ្ចប់ជីវិតដោយចងក.សម្លាប់ខ្លួនខាងលើនេះ មានឈ្មោះ អឹម ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើចំការ រស់នៅក្បែរចំណុចកើតហេតុ។

បើតាមសាក្សីអ្នកជិតខាងបាននិយាយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះធ្លាប់ប្រាប់ថា កើតមកមានជីវភាពក្រលំបាកនិងតូចចិត្ត ជាមួយក្រុមគ្រួសារដោយ​មិនយកចិត្តទុកដាក់​ជាមួយខ្លួនធ្វើឲ្យខ្លួនក្នុងឯកោផង។ លុះដល់ថ្ងៃកើតហេតុស្រាប់តែ នាំគ្នាផ្អើលឆោឡោទៅមើលឃើញចង-ក សម្លាប់ខ្លួនបាត់ទៅហើយ។

បន្ទាប់កើតហេតុហើយសមត្ថកិច្ច បានចុះទៅពិនិត្យនិងធ្វើកោសលវិច័យនៅកន្លែងកើតហេតុបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត​ដោយខ្លួនឯងពិត​ប្រាកដ​មែន។

បច្ចុប្បន្នសាកសពត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារ​យកធ្វើបុណ្យតាមប្រពៃណីយ៍៕